ព័ត៌មាន

កូវីដ១៩ឆក់យកជីវិតប្រជាជនអាមេរិក ជាង៤សែននាក់ហើយខណៈចំនួនករណីឆ្លងលើស២០លាននាក់
ដូចដែលយើងដឹងហើយថាសហរដ្ឋអាមេរិកជាទឹកដីដែលមានប្រជាជនឆ្លងជំងឺកូវីដ១៩ច្រើនជាងគេឈរនៅលំដាប់លេខមួយ ហើយរហូតមកដល់ពេលនេះករណីឆ្លងនៅតែបន្តកើនឡើង ហើយករណីស្លាប់ក៏នៅតែបន្តមានផងដែរ។យោងតាមការឱ្យដឹងរបស់worldomters នាថ្ងៃទី១៨ខែមករាឆ្នាំ២០២១ នេះ បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក មានប្រជាជនឆ្លងជំងឺកូវីដ១៩រហូតទៅដល់២៤ ៤៨២០៥០ ក្នុងនោះមានករណីស្លាប់បាត់បង់ជីវិសរុបចំនួន ៤០៧២០២នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន១៤៤២៨៣៥១នាក់។គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះយោងតាមប្រភពដដែលបានឱ្យដឹងថា ករណីឆ្លងនៅទូទាំងពិភពលោកកើនដល់៩៥៤៩៥៦៤៨នាក់ ក្នុងនោះស្លាប់ចំនួន២០៣៩៩៨៦ នាក់។គួររំលឹកផងដែរថា កូវីដ១៩នៅតែមានវត្តមានហើយបន្តចម្លងគ្រប់វិនាទី និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ហេតុនេះសូមប្រជាជនយើងកុំប្រហែសឱ្យសោះ មិនថានៅទីណាក៏ដោយសូមអនុវត្តវិធានការការពារខ្លួនឱ្យល្អ តាមការណែនាំរបស់ក្រសួងសុខភិបាល ដូចជា ពាក់ម៉ាស់ លាងដៃជាមួយជែល សាប៊ូឬ អាល់កុល ពិសេសរក្សាគម្លាតសុវត្ថិភាព។

កូវីដ១៩ចាប់ផ្តើមធូរស្បើយហើយ! ក្រសួងប្រកាសគ្មានករណីឆ្លងនិងមានអ្នកជាសះស្បើយ
តាំងពីចុងឆ្នាំ២០២០ ដល់ដើម២០២១នេះឃើញថាករណីឆ្លងកូវីដ១៩នៅកម្ពុជាកាន់តែផ្ទុះឡើង ជាពិសេសគឺករណីឆ្លងមកពីប្រទេសថៃ។ ថ្មីៗនេះផងដែរ បុគ្គលិកកាស៊ីណូមួយកន្លែងនៅក្នុងខេត្តបាត់ដំបងជិត២០០នាក់បានធ្វើចត្តាឡីស័កទាំងអស់ ដោយសារមានអ្នកជំងឺកូវីដម្នាក់បានទៅលេងមិត្តភក្តិដែលជាបុគ្គលិកមុនតេស្តឃើញ។ ដោយសារមានការឆ្លងរីករាលដាលជាខ្លាំងនៅប្រទេសថៃដែលជាខេត្តនៅក្បែរៗព្រំប្រទល់កម្ពុជា ដែលធ្វើឱ្យពលករដែលធ្វើការនៅក្នុងខេត្តមួយចំនួនដែលកំពុងរីករាលដាលកូវីដខ្លាំងនោះត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ ហើយពលករនោះទៀតសោតខ្លះក៏ត្រូវបានឆ្លងជំងឺកូវីដ១៩នេះមកជាមួយផងដែរ។ដោយឡែកថ្ងៃនេះវិញយើងឃើញចាប់ផ្តើមមានការធូរស្បើយបណ្តើរៗហើយ ពោលគឺថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះ គ្មានករណីឆ្លងថ្មីនោះទេ ហើយថែមទាំងមានអ្នកជាសះស្បើយទៀតផង។ករណីជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី៨មករាឆ្នាំ២០២១ ជាសះស្បើយដោយតេស្តអវិជ្ជមានទាំង២លើក។ សរុបទិន្នន័យកូវីដ១៩ត្រឹមព្រឹកនេះសរុបមានចំនួន៤៣៩នាក់ ជាសះស្បើយ៣៨៦នាក់ និងសល់៥៣នាក់ដែលកំពុងសម្រាកព្យាបាល។ ទោះបីជាថ្ងៃនេះមិនមានករណីឆ្លងក៏ដោយ តែមិនបានន័យថាយើងលែងមានឆ្លងនោះទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅតំបន់ព្រំដែន ឬមានបងប្អូននៅធ្វើការនៅឯប្រទេសថៃសូមប្រុងប្រយ័ត្នខ្លួនឱ្យបានល្អ និងមើលថែសុខភាពខ្លួនឯងឱ្យបានល្អ៕សូមអានសេចក្តីលម្អិតរបស់ក្រសួង៖

ដើម្បីកុំឱ្យប្រជាជនភ័យមិនហ៊ានចាក់វ៉ាក់ស៊ាំង សម្តេចហ៊ុនសែនប្រកាសថានឹងចាក់មុនគេបង្អស់
ដូចដែលប្រជាជនបានដឹងហើយថា ២ថ្ងៃកន្លងមកនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសពីការទទួលយកជំនួយវ៉ាក់ស៊ាំងកូវីដ១៩ពីសាធារណរដ្ឋប្រជាមានិតចិនដែលនឹងជំនួយចំនួន១លានដូស ដោយឡែកវ៉ាក់ស៊ាំងកូវីដ១៩នេះពុំមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ ដែលធ្វើឱ្យប្រជាជនមានការភ័យខ្លាច ព្រួយបារម្ភមិនហ៊ានចាក់ ប៉ុន្តែយ៉ាងណាមិញវ៉ាក់ស៊ាំងចិនដែលជំនួយមកនេះបានប្រើប្រាស់នៅប្រទេសផ្សេងៗរួចមកហើយដូចជាឥណ្ឌូនេស៊ីជាដើម។ ដើម្បីកុំឱ្យប្រជាជនសង្ស័យ មានការព្រួយបារម្ភ ខ្លាចមិនហ៊ានចាក់វ៉ាក់ស៊ាំង សម្តេច នឹងធ្វើការចាក់មុនគេបង្អស់ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ជូនបងប្អូនជនរួមជាតិ នេះបើយោងតាមការប្រកាសជាផ្លូវការលើផេករបស់សម្តេច។ដូចនេះវ៉ាក់ស៊ាំងមួយលានដូសនេះនឹងចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ដូចដែលអ្វីដែលសម្តេចបានប្រាប់តាំងពីដើមមកម្លេះ គឺមានក្រុមគ្រូពេទ្យ ក្រុមជួរមុខ រហូតដល់អ្នករត់ម៉ូតូឌុប និងកម្មករសំណង់ជាដើម៕

កូវីដ១៩នៅតែបន្ត! ថ្ងៃនេះក្រសួងរកឃើញករណីពលករឆ្លងកូវីដ១៩បន្ថែមទៀតហើយ
ចាប់តាំងពីថ្ងៃដែលប្រទេសថៃផ្ទុះកូវីដ១៩ម្តងទៀត ពលករជនជាតិខ្មែរដែលបានទៅធ្វើការនៅប្រទែសថៃត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ ដែលជាហេតុធ្វើឱ្យមានករណីកូវីដ១៩នាំចូលមកកម្ពុជា យ៉ាងណាក្តីប្រសិនបើករណីត្រលប់ជាករណីដែលឆ្លងកាត់ក្រុមការងារត្រឹមត្រូវនឹងមិនមានបញ្ហាអ្វីទេ ប៉ុន្តែមានមេខ្យល់មួយចំនួនដែលនាំមនុស្សត្រលប់មកដោយមិនឆ្លងកាត់ក្រសួង ហេតុនេះហើយទើបឯកឧត្តម ងួន រតនៈ បានសង្កត់ធន់ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្យល់ណា ដែលហ៊ានញុះញង់នាំពលករលួចឆ្លងដែនខុសច្បាប់ ដោយគ្មានករណីលើកលែងឡើយ ពីព្រោះការលួចឆ្លងដែននាពេលនេះអាចប្រឈមនឹងការឆ្លងនូវជំងឺកូវីដ ១៩ ដល់បងប្អូនប្រជាពលករ ក៏ដូចជាសហគមន៍ទាំងមូល។ចំណែកឯថ្ងៃនេះវិញ ថ្ងៃទី១៧ មករា ឆ្នាំ២០២០ ក្រសួងបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានអ្នកជាសះស្បើយ៣នាក់ដូចគ្នា។ ខាងក្រោមនេះគឺជាទិន្នន័យអ្នកឆលងកូវីដ១៩ទាំង៣៖១.បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥មករា ២០២១ កំពុងម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ២.ស្រ្តីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ មករា ២០២១ កំពុងម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៣. ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៣ មករា ២០២១ កំពុងម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។អាស្រ័យដូចបានជម្រាបខាងលើឃើញថាភាគច្រើនអ្នកឆ្លងមានអាសយដ្ឋាននៅតាមតំបន់ព្រំដែន ដូចនេះសូមបងប្អូននៅតាមបន្ទាត់ព្រំដែនប្រយ័ត្នឱ្យមែនទែន, កូវីដអាចនឹងមិនទាន់សម្លាប់មនុស្សណាមួយនៅកម្ពុជាមែន តែមនុស្សនៅលើពិភពលោកបានស្លាប់ដល់ទៅជាង២លាននាក់ទៅហើយ។ ចំណែកឯកម្ពុជាយើងវិញ ករណីឆ្លងបានកើនឡើងដល់ទៅ៤៣៩នាក់ហើយ ឯករណីជាសះស្បើយមានចំនួន៣៨៥ នៅដល់៥៤នាក់កំពុងសម្រាកព្យាបាល៕សូមអានសេចក្តីលម្អិតរបស់ក្រសួង៖

ខេត្តបាត់ដំបង៖អ្នកជំងឺកូវីដបានចូលទៅកាស៊ីណូ ធ្វើឱ្យបុគ្គលិកជិត២០០នាក់ធ្វើចត្តាឡីស័កទាំងអស់
យោងតាមរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ មានបុគ្គលិកជិត២០០នាក់ធ្វើចត្តាឡីស័កនៅកាស៊ីណូមួយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុុងនោះផងដែរ BTVក៏បានបញ្ជាក់ដែរថា លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា ការដែលឲ្យបុគ្គលិកទាំងអស់នៃកាស៊ីណូ មួយ ក្នុងស្រុកនេះ ធ្វើចត្តាឡីស័ក គឺកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អ្នកឆ្លងកូវីដ១៩ម្នាក់ បានទៅ លេងមិត្ត ភក្តិរបស់ខ្លួន ក្នុងកាស៊ីណូនេះ មុនពេលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅអំឡុងខែ មករានេះ។រដ្ឋបាលខេត្តដដែលបញជាក់បន្ថែមថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកកាស៊ីណូ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលសង្ស័យស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូប្រមាណជិត ២០០នាក់ ដែលមានការអញ្ជើញពីលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។ក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ បានសង្កត់ធន់ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្យល់ណា ដែលហ៊ានញុះញង់នាំពលករលួចឆ្លងដែនខុសច្បាប់ ដោយគ្មានករណីលើកលែងឡើយ ពីព្រោះការលួចឆ្លងដែននាពេលនេះអាចប្រឈមនឹងការឆ្លងនូវជំងឺកូវីដ ១៩ ដល់បងប្អូនប្រជាពលករ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជារួមមាន ទឹកសុទ្ធ និងមីផងដែរ។សូមជម្រាបជូនដែរថាបុគ្គលិកកាស៊ីណូ ដែលសង្ស័យស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅក្នុងបរិវេណកាស៊ីណូស្រុកកំរៀង មានប្រមាណជិត ២០០ នាក់ ដោយអ្នកខ្លះធ្វើការបោះតង់ និងអ្នកខ្លះទៀតស្នាក់នៅតាមបន្ទប់រៀងៗខ្លួនផងដែរ៕ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ដំណឹងបន្ទាន់! ថ្ងៃនេះ បុរសខ្មែរសញ្ជាតិអាមេរិករត់ចេញពីការធ្វើចត្តាឡីស័ក ក្រោយបាយព្រឹករួច
យោងតាមប្រភពទទួលជាតិនៃកម្ពុជាទទក បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ប្រភពដដែលបានបន្តថា អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកមិញនេះ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង។រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕